យល់ដឹងអំពីចិត្តគំនិត (វគ្គ៤) ៖ ដំណាក់កាលលូតលាស់នៃចិត្តគំនិត

538

ដំណើរការលូតលាស់នៃចិត្តគំនិតមនុស្ស ការលូតលាស់របស់កាយ និង ចិត្តរបស់មនុស្សគឺឈានពីដំណាក់កាលពឹងផ្អែកលើគេ(ដំណាក់កាលទី១) ដល់ដំណាក់កាលម្ចាស់ការលើខ្លួនឯង(ដំណាក់កាលទី២) និង ឈានទៅពឹងអាស្រ័យគ្នាទៅវិញមក(ដំណាក់

កាលទី៣)។ កាលពីយើងនៅជាទារក និង កុមារ យើងត្រូវពឹងផ្អែកលើអ្នកដទៃដើម្បីរស់បាន ដល់ពេលយើងធំពេញវ័យ យើងអាចហូបចុកខ្លួនឯង និងមានការងារធ្វើដើម្បីចិញ្ចឹមជីវិត យើងអាចរស់នៅក្នុងភាពម្ចាស់ការលើខ្លួនឯង នៅពេលយើងមានគូរស្រករ និងមានតួនាទីគ្រប់គ្រងការងារកាន់តែធំ យើងត្រូវការភាពពឹងអាស្រ័យគ្នាទៅវិញទៅមកកាន់តែខ្លាំង។ បុគ្គលជោគជ័យបានអភិវឌ្ឍផ្លូវចិត្តរបស់គេពីភាពពឹងពាក់អ្នកដទៃដូចជាការធ្វើសេចក្តីសម្រេចចិត្តផ្សេងៗ ឈានឆ្ពោះទៅរកភាពម្ចាស់ការលើខ្លួនឯងក្នុងការបំពេញកិច្ចការ ឬសម្រេចកិច្ចការអ្វីមួយ នឹងធ្វើដំណើរបន្តទៅរកភាពពឹងអាស្រ័យគ្នាទៅវិញទៅមកជាមួយអ្នកដទៃក្នុងការបំពេញកិច្ចការធំៗទាំងឡាយដែលមិនអាចធ្វើបានតែឯកឯង។ ដើម្បីឈានដល់ដំណាក់កាលពឹងអាស្រ័យគ្នា គេត្រូវឆ្លងកាត់ដំណាក់កាលទី២សិន គឺមានភាពម្ចាស់ការលើខ្លួនឯង។ ដំណាក់កាលទី៣ជាដំណាក់កាលខ្ពង់ខ្ពស់ ជាពិសេសសម្រាប់អ្នកដែលត្រូវបំពេញកាតព្វកិច្ចជីវិតជាអ្នកដឹកនាំកិច្ចការធំៗ។ ការអភិវឌ្ឍទម្លាប់ជោគជ័យទាំង៧ គឺជាដំណើរការលូតលាស់ផ្លូវចិត្តឈានឆ្ពោះទៅដំណាក់កាលទី២ និង បន្តទៅដំណាក់កាលទី៣។
រៀបរៀងដោយ សាម អ៊ីន, កញ្ញា ២០១៦

Comments are closed.