Ticker

6/recent/ticker-posts

ជីវិតមួយដ៏ល្អប្រពៃត្រូវការគ្រឿងផ្សំ ៦មុខ



ជីវិតមួយដែលចាត់ទុកថារស់នៅក្នុងភាពល្អប្រពៃមិនមែនអាស្រ័យលើចំនួនទឹកលុយរាប់លានដែលអ្នកមាននៅក្នុងគណនីធនាគារ ឬឡានលែនរ៉ូវ័រដែលអ្នកជិះ ឬក៏ភូមិគ្រឹះដ៏ធំស្កឹមស្កៃដែលអ្នករស់នៅទេ។ ជីវិតមួយដែលល្អគឺជាជីវិតមួយដែលរស់នៅមានអត្ថន័យ។ ជីវិតដែលមានអត្ថន័យអាចមានគ្រឿងផ្សំច្រើនយ៉ាងដែលអ្នកអាចរាប់បញ្ចូលក្នុងបញ្ជីមានដូចជា ស្មារតីស្ងប់ស្ងាត់ សេរីភាពហិរញ្ញវត្ថុ សុខភាពល្អ ទំនាក់ទំនងល្អ ឬមានពេលលំហែកំសាន្តច្រើន។ល។ លោក យីម រ៉ូន (Jim Rohn) បានផ្តល់គ្រឿងផ្សំ៦មុខដើម្បីអ្នកអាចយកទៅរៀបចំចាត់ចែងជីវិតមួយឲ្យល្អប្រពៃបាន។

១) ផលិតភាព (Productivity) 

អ្នកមិនអាចរីករាយបានទេ បើអ្នកមិនផលិតអ្វីមួយបាន ហើយការផលិតអាចសំដៅលើរបស់របរ ទំនាក់ទំនង សំណេរ ការបង្រៀន ដំណាំ ។ល។ ជីវិតរបស់យើងកើតមកមិនមែនសម្រាប់សម្រាកលំហែកាយទេ ប៉ុន្តែសម្រាប់បំពេញកិច្ចការអ្វីមួយ។ ពិតមែនហើយ យើងត្រូវការសំរាកដើម្បីមានថាមពលគ្រប់គ្រាន់សម្រាប់ផលិតអ្វីមួយជាប្រយោជន៍សម្រាប់ខ្លួនយើង និងអ្នកដទៃ។
ហេតុផលនៃការមានរដូវកាល គ្រាប់ពូជ ពន្លឺព្រះអាទិត្យ ទឹកភ្លៀង និងដី គឺសម្រាប់ឲ្យយើងអាចបំពេញការងារផលិតជា ដំណាំ ស្រូវ ពោត សណ្តែក ដំឡូង ។ល។
សកម្មភាពផលិតនឹងបង្កើតអត្ថន័យឲ្យជីវិតមនុស្ស។

២) មិត្តល្អ (Good friends)

មិត្តភាពជាប្រព័ន្ធគាំទ្រគ្នាដ៏ល្អប្រពៃមួយនៅក្នុងពិភពលោក។ ចូរយកចិត្តទុកដាក់ប្រើប្រាស់ពេលវេលាសម្រាប់ការកសាងមិត្តភាព។ មិត្តភាពពិតប្រាកដមិនអាចកាត់ថ្លៃបាន។ មិត្តភក្តិភសម្រាប់តែពេលកំសាន្តសប្បាយងាយរកបានណាស់ ប៉ុន្តែអ្នកនឹងស្គាល់មិត្តពិតប្រាកដពេលអ្នកជួបប្រទះនឹងវិបត្តិ ឬបញ្ហាប្រឈមធំណាមួយ។​​ មិត្តល្អចេះជួយគ្នាពេលបញ្ហាកើតឡើង មិត្តមិនល្អនឹងរត់ចោលអ្នកពេលវិបត្តិមកដល់។

៣) វប្បធម៌របស់អ្នក (Your culture) 

ភាសា តន្រ្តី ពិធីបុណ្យ ប្រពៃណី ទំលៀមទម្លាប់ ឬសំលៀកបំពាក់របស់អ្នកមានសារប្រយោជន៍សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់អ្នក ដែលអ្នកត្រូវយល់ដឹង និងសម្របខ្លួនជាមួយ។ លក្ខណៈពិសេសដោយឡែកនៃយើងម្នាក់ៗ ពេលរស់នៅជាមួយគ្នា ធ្វើឲ្យសង្គមយើងរស់រវើក មានថាមពល និងមានឥទ្ធិពលលើគ្នាទៅវិញទៅមក។

៤) ស្មារតី (Spirituality)

ស្មារតីបង្កើតមូលដ្ឋានគ្រឹះសម្រាប់គ្រួសារ សហគមន៍ និង ជាតិមួយ។ ស្មារតីធ្វើឲ្យយើងចេះសិក្សារៀនសូត្រ ប្រតិបត្តិល្អ និងបង្រៀនដល់អ្នកដទៃ។ ចូរយកចិត្តទុកដាក់ថែទាំ និង ពង្រឹងស្មារតីរបស់អ្នក ព្រោះស្មារតីជាចំណែកដ៏សំខាន់នៃ ធម្មជាតិរបស់អ្នក ហើយគឺជាអ្វីដែលធ្វើឲ្យអ្នកមានលក្ខណៈជាមនុស្ស ខុសប្លែកពីសត្វទំាងឡាយ។

៥) កុំភ្លេចអ្វីៗទំាងឡាយ (Don’t miss anything) 

ឪពុកម្តាយរបស់ខ្ញុំបានបង្រៀនខ្ញុំថា ចូរកុំភ្លេចអ្វីៗទាំងឡាយដូចជា ទស្សនាកីឡា សិល្បៈសំដែង ស្តាប់ចម្រៀង អានសៀវភៅ ។ល។ ចូរប្រើប្រាស់ពេលទំនេររបស់អ្នកធ្វើអ្វីមួយដើម្បីទទួលបានបទពិសោធន៍ជីវិត។ នៅពេលអ្នករស់នៅល្អ មានជីវិតរស់រវើក អ្នកនឹងទទួលបានជីវិតរីករាយ ហើយភាពជោគជ័យនឹងរត់រកអ្នកជាមិនខាន។

៦) គ្រួសាររបស់អ្នក និង អ្នកជិតស្និទ្ធ (Your family and inner circle)  

ចូរវិនិយោគពេលវេលាជាមួយពួកគេ ពួកគេនឹងផ្តល់ពេលវេលាសម្រាប់អ្នក។ ចូរជំរុញចិត្តពួកគេ ពួកគេនឹងផ្តល់ការជំរុញចិត្តដល់អ្នក។ ចូរយកចិត្តទុកដាក់ជាមួយអ្នកជិតស្និទ្ធរបស់អ្នក ទោះជារឿងតិចតួចក៏ដោយ។ ចូរចំណាយពេលទូរស័ព្ទមកសួរសុខទុក្ខឪពុកម្តាយ ភរិយា/ស្វាមី និង កូនៗរបស់អ្នក ពេលអ្នកធ្វើដំណើរទៅឆ្ងាយ។
នៅពេលដែលឪពុកចាកចេញពីផ្ទះ ហើយគាត់នៅចងចាំស្នាមថើបរបស់កូនស្រីគាត់ គាត់នឹងក្លាយជាបុរសដែលមានថាមពលពេលធ្វើដំណើរ។ នៅពេលដែលស្វាមីចាកចេញពីផ្ទះ ហើយគាត់នៅចងចាំរង្វង់ដៃថ្នាក់ថ្នមដ៏កក់ក្តៅរបស់ភរិយាគាត់ គាត់ជាបុរសដែលមិនអាចចុះចាញ់បាន។ រឿងទាំងនេះជួយឲ្យអ្នកមានថាមពល ភាពរស់រវើក និង មានឥទ្ធិពល។ ចូរកុំភ្លេចបង្កើតកាសអស់ទាំងនេះ។

បុគ្គលត្រាស់ដឹងទាំងឡាយបាននិយាយថា “មានគុណធម៌ និង គុណតម្លៃជាច្រើន ហើយអ្វីដែលប្រពៃបំផុតក្នុងចំណោមនោះគឺ ការយកចិត្តទុកដាក់ចំពោះអ្នកដទៃ។ គ្មានអ្វីដែលល្អប្រសើរជាងសេចក្តីស្រឡាញ់ទេ។

=== ^^^ ===
---
ប្រែសម្រួលដោយ សាម អ៊ីន -- ឧសភា 2016
---  
-- ដកស្រង់ពីអត្ថបទរបស់  Jim Rohn in the Success Magazine A good life contains these 6 essentials

Post a Comment

6 Comments

Anonymous said…
សូមអរគុណចំពោះលោកអគ្គដែលបានចំណាយពេលដ៏មានតម្លៃដើម្បីផ្សព្វផ្សាយគំនិតនិងឧត្តមគតិដ៏មានតម្លៃឥតកាត់ថ្លៃបានដល់កូនខ្មែរ។ ជាញឹកញាប់ខ្ញំបានផ្អែកលើ គំនិតទាំងនេះដើម្បីដាស់តឿនខ្លួននិងអ្នកដ៏ទៃ ។កិច្ចការរបស់លោកអគ្គបង្ហាញពីការ លះបង់ប្រយោជន៍ផ្ទាល់ខ្លួនដ៏ខ្ពង់ខ្ពស់ដម្បីជួយអ្នកដ៏ទៃ។ ខ្ញុំសូមជូនពរលោកអគ្គសូម ឲបានជោគជ័យ ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ៕(សាម ស៊ុនឌឿន)
អរគុណបងអនុប្រធាន ចំពោះការផ្តល់កម្លាំងចិត្ត។ ការសិក្សាអំពីការអភិវឌ្ឍន៍ខ្លួួន និងភាពជាអ្នកដឹកនាំ ព្រមទាំងការចែករំលែក គឺជាការចូលចិត្តរបស់ខ្ញុំ។ ខ្ញុំយល់ថាការយល់ដឹងអំពីការអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាអ្នកដឹកនាំវាមានសារប្រយោជន៍ខ្លាំងសម្រាប់យុវជនខ្មែរ។
Unknown said…
Thank you for very useful article.
It is great that you read the article.
SOPHORS PIN said…
Thank you for your great work,sir
smin sou said…
ខ្ញុំបាទ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលោក សាម អ៊ិន ក្នុងការបកប្រែជាភាសាខ្មែរ ដើម្បីកូនខ្មែរអាចសិក្សាបាន។គោរពជូនពរ លោកគ្រូ មានសុខភាពល្អ និងមានជន្មយុយឺនយូរ។

Ad Code