១. អ្នកមិនដឹងថាជោគជ័យជាអ្វី
ហេតុផលចម្បងមួយដែលរារាំងអ្នកមិនឲ្យទទួលបានជោគជ័យព្រោះអ្នកមិនដឹងថា ជោគជ័យជាអ្វី មានរូបរាងដូចម្ដេច សម្រាប់អ្នក។ ជួនកាលអ្នកគិតថា ជោគជ័យគឺជាអ្វីដែលអ្នកឮគេនិយាយមួយគ្រាៗ ហើយអ្នកក៏តាមស្វែករកវាទៅ ឬមួយអ្នកបានមើលរឿងកុន ឬរឿងភាគក្នុងទូរទស្សន៍ រួចហើយគំនិតជោគជ័យរបស់អ្នកក៍លេចចេញមកតាមរយៈខ្សែភាពយន្តនោះទៅ។
អ្នកត្រូវយល់ថា នៅពេលអ្នកតាមរកជោគជ័យដែលជារបស់អ្នកដទៃ មិនមែនជារបស់អ្នក អ្នកនឹងប្រាកដជាជួបភាពបរាជ័យហើយ។ យើងមិនអាចជោគជ័យដោយគ្រាន់តែដើរតាមគោលដៅជីវិតរបស់នរណាម្នាក់ដែលយើងឃើញ ដឹង ឬស្គាល់នោះទេ ពីព្រោះយើងមិនអាចមានស្ថានភាពជីវិតដូចគេនោះឡើយ។ ហើយការធ្វើបែបនេះមិននាំឲ្យអ្នកជួបនឹងភាពរីករាយក្នុងជីវិតទេ។ ដូច្នេះ អ្នកត្រូវស្វែងយល់ថា តើជោគជ័យសម្រាប់អ្នកជាអ្វី ដែលសមស្របនឹងទេពកោសល្យពីធម្មជាតិរបស់អ្នក។ ក្រោយពីដឹងអំពីរូបរាងពិតប្រាកដនៃភាពជោគជ័យ(ក្តីស្រមៃ ឬគោលដៅជីវិត) របស់អ្នកហើយ ទើបអ្នកអាចចេញដំណើរស្វែងរកភាពជោគជ័យនោះឃើញ។ ចូរអានអត្ថបទ គន្លឹះ៤យ៉ាងដើម្បីកំណត់គោលដៅជីវិត ដើម្បីយល់ដឹងអំពីវិធីកំណត់គោលដៅ។

២. អ្នកមិនដឹងថាអ្នកចូលចិត្តអ្វី
ភាគច្រើន អ្នកលោតពីគំនិតអស្ចារ្យមួយ ទៅគំនិតអស្ចារ្យមួយទៀត ដោយគ្រាន់តែអ្នកស្តាប់ឮទៅវាពិរោះ វាសម ដោយមិនដឹងថាគំនិតនោះត្រូវនឹងចំណង់ចំណូលចិត្ត ឬទេពកោសល្យពីធម្មជាតិរបស់អ្នក ឬអត់។ លោកស្រី Oprah Winfrey ធ្លាប់និយាយថា “ចំណូលចិត្តគឺជាថាមពល។ ចូរចាប់អារម្មណ៍ទៅលើកម្លាំងថាមពលដែលកើតចេញពីអ្វីដែលអ្នកពេញចិត្ត។” លោកស្រីដឹងថា មនុស្សនឹងមិនអាចធ្វើអ្វីដែលខ្លួនមិនចូលចិត្ត បានយូរ និងដោយភាពអំណត់បានទេ។
ចូរស្វែងរកក្នុងជីវិតអ្នកនូវអ្វីដែលធ្វើឲ្យអ្នករីករាយ ពេញចិត្ត មានចំណាប់អារម្មណ៍ខ្លាំង ចង់ធ្វើដោយមិនជិនណាយ។ នៅពេលអ្នកធ្វើកិច្ចការនេះ អ្នកនឹងមានថាមពលខ្លាំង មានចំណូលចិត្តច្រើន ហើយភាពជោគជ័យនឹងចាប់ផ្តើមបង្ហាញខ្លួនឡើងបន្តិចម្តងៗ។

៣. អ្នកមិនប្រឹងប្រែងបំពេញការងារ
អ្នកធ្លាប់ឮអំពីឈ្មោះលោក Malcolm Gladwell និងគោលការណ៍១ម៉ឺនម៉ោងរបស់លោក។ គាត់បានសិក្សាស្រាវជ្រាវ និងរកឃើញថា បុគ្គលជោគជ័យធំធេងទាំងឡាយជាមនុស្សដែលបានខំប្រឹងប្រែងបំពេញការងារយ៉ាងខ្លាំង។ បុគ្គលជោគជ័យតែងប្រឹងចែវទូកទៅមុខ និងប្រឹងរៀនសូត្របន្ថែមជានិច្ច។ គេខំប្រឹងហើយប្រឹងទៀតក្នុងការបំពេញការងារ។
អ្នកមិនអាចទន្ទឹងរង់ចាំថាជោគជ័យនឹងកើតឡើងដោយឯកឯង ដោយគ្រាន់តែអ្នកចង់បានវាទេ។ អ្នកត្រូវតែខំប្រឹងធ្វើការដោយស្វិតស្វាញ និងមុះមុត។ មានតែរបៀបនេះទេដែលអ្នកអាចរកឃើញភាពជោគជ័យបាន។

៤. អ្នករាប់អានមនុស្សមិនត្រឹមត្រូវ
លោក Jim Rohn បានលើកគតិដ៏ល្បីល្បាញមួយថា “សមត្ថភាពរបស់អ្នកនឹងស្ថិតនៅចន្លោះមនុស្ស៥នាក់ដែលអ្នកចំណាយពេលជាមួយច្រើនបំផុត។” អ្នកត្រូវចំណាយពេលជាមួយមនុស្សដែលចូលចិត្តអភិវឌ្ឍខ្លួន និងមានក្តីស្រមៃក្នុងជីវិត ហើយធ្វើដំណើរសំដៅទៅរកក្តីស្រមៃនោះ។ នៅពេលអ្នកមានទំនាក់ទំនងជាមួយមនុស្សដែលមានគំនិតជោគជ័យ រឿងរ៉ាវល្អៗទាំងឡាយនឹងចាប់ផ្តើមកើតឡើងចំពោះអ្នក។ អ្នកចាប់ផ្តើមមានមនុស្សដែលជួយនាំផ្លូវអ្នកដើម្បីបោះជំហានបន្ទាប់។ បន្ទាប់មក អ្នកត្រូវណែនាំខ្លួនអ្នកទៅអ្នកជោគជ័យដទៃទៀត រហូតដល់អ្នកមានបណ្តាញបុគ្គលជោគជ័យជាប្រព័ន្ធគាំទ្រមួយ។
បើអ្នករាប់អានមនុស្សមិនត្រឹមត្រូវ អ្នកនឹងជួបមិត្តភ័ក្តិដែលសើចចំអកឲ្យអ្នក ឬប្រាប់អ្នកថា វាមិនអាចទៅរួច នៅពេលដែលអ្នកប្រាប់គេអំពីក្តីប្រាថ្នាដ៏ធំរបស់អ្នក ឬមួយពួកគេមិនចង់ឃើញអ្នកលូតខ្ពស់ហួសឆ្ងាយពីគេ ដោយអ្នកនឹងចាកចេញពីហ្វូងរបស់ពួកគេ។ អ្វីដែលអ្នកស្តាប់ឮពីពួកគេ ភាគច្រើន ជាការរអ៊ូរទាំ ការត្អូញត្អែរ ការបណ្តុះបង្អាប់ ឬការនិយាយរឿងមិនបានការ។ ចូររាប់អាន និងចំណាយពេលឲ្យបានច្រើនជាមួយមនុស្សដែលជួយរុញអ្នកឲ្យរីកលូតលាស់ និងសម្រេចក្តីស្រមៃរបស់អ្នក។

៥. អ្នកមិនមានគំនិតវិជ្ជមាន
អ្វីៗមើលទៅហាក់ដូចជាអាក្រក់ និងខុសឆ្គង។ អ្នកមិនអាចមើលឃើញថានរណាមួយអាចនឹងជោគជ័យបានទេ។ បើអ្នកមានការគិតអវិជ្ជមានបែបនេះ អ្នកត្រូវតែផ្លាស់ប្តូរ បើមិនដូច្នេះទេ អ្នកនឹងមិនបានស្គាល់ឱកាសសម្រាប់ការសម្រេចជោគជ័យឡើយ។
អ្នកមិនអាចរកឃើញភាពជោគជ័យទេ បើអ្នកនៅជាប់អន្ទាក់ការគិតបែបអវិជ្ជមាន។ អ្នកមិនអាចមើលឃើញរឿងល្អៗវិជ្ជមានទាំងឡាយនៅក្នុងពិភពលោក ហើយការមើលបែបនេះនឹងចងអ្នកមិនឲ្យទៅណាឆ្ងាយឡើយ។
ប្រសិនបើអ្នកអាចផ្លាស់ប្តូរការគិតចេញពីភាពអវិជ្ជមាន ភាពខ្វះខាត និងអាក្រក់ៗ ទៅសម្លឹងមើលលើភាពសម្បូរណ៍ឥតខ្វះ ភាពរីករាយ ភាពលូតលាស់ អ្នកនឹងមើលឃើញពិភពលោកមួយថ្មីស្រឡាងដែលសម្បូរណ៍បែប និងពោរពេញដោយឱកាស។
ប្រសិនបើអ្នកពុំទាន់ទទួលបានជោគជ័យ ចូរគិតពិចារណាលើមូលហេតុទាំង៥យ៉ាងខាងលើ រួចហើយធ្វើការផ្លាស់ប្តូរត្រង់កន្លែងដែលអ្នកនៅខ្សោយ ឬគិតខុស។
“ការគិតខុសរបស់យើងជាសត្រូវដ៏ធំបំផុតនៃភាពជោគជ័យរបស់យើង”៕

--- ^^^ ---
---
ប្រែសម្រួលដោយ សាម អ៊ីន -- កុម្ភៈ ២០១៧
---
-- ដកស្រង់ពីអត្ថបទរបស់ Joseph Lalonde, December 2016, in the Success Magazine, , “5 Reasons You Aren’t Successful”
2 Comments