១. ប្រវត្តិចុះចាញ់របស់ខ្មែរ
យោងតាមឯកសារប្រវត្តិសាស្រ្ត ឥន សុផល (២០១៦): “កម្ពុជារវាងសៀម-យួន និងអាណានិគមន៍បារាំង” ខ្មែរជាប្រជាជាតិមួយដែលធ្លាប់ខ្លាំងពូកែជាង ៦០០ឆ្នាំ ដោយធ្លាប់បានសាងសង់ប្រាង្គប្រាសាទរាប់ពាន់ និងពង្រីកអាណាចក្រដ៏ធំមហិមានៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២១៩)។ ប៉ុន្តែ ក្រោយមកអ្នកដឹកនាំខ្មែរបានសម្រេចចិត្តចាកចោលក្រុងអង្គរនៅឆ្នាំ ១៣៩៦ ដោយមិនអាចទ្រាំទ្រនឹងការឈ្លានពាននៃអាណាចក្រសៀមបានតទៅទៀត។ ការវាយបែកបន្ទាយលង្វែកដោយទ័ពសៀមនៅឆ្នាំ ១៥៩៣ កាន់តែធ្វើឲ្យជាតិខ្មែរលែងមានភាពជឿជាក់លើខ្លួនឯង។ ចាប់ពីចុងសតវត្សទី១៧ ខេត្តខ្មែរនៅទឹកដីកម្ពុជាក្រោមបានឈានទៅបាត់បង់ជាបន្តបន្ទាប់ទៅប្រទេសដាយវៀត (វៀតណាម) ដោយចាប់ផ្តើមពីខេត្តព្រៃនគរនៅឆ្នាំ ១៦៩៨។ ឆ្នាំ ១៧៧៤ សៀមនិងយួនចរចាសន្ធិសញ្ញាទី១ពុះចែកដីខ្មែរតាមទន្លេមេគង្គ ហើយនៅឆ្នាំ ១៨៣១ សៀមនិងយួនពុះចែកដីខ្មែរជាលើកទី២ តាមបឹងទន្លេសាប មុនការមកដល់នៃអាណានិគមន៍បារាំងនៅឆ្នាំ ១៨៦៣។
ការបែកបាក់ផ្ទៃក្នុង ភាពសង្ស័យគ្នាឯងក៏ចេះតែរីកធំនៅក្នុងនយោបាយនិងសង្គមខ្មែរ ហើយការដឹកនាំជាតិក៏កាន់តែចុះដុនដាបទៅ រហូតដល់ពេលមួយដែលក្សត្រឡើងគ្រប់គ្រងស្រុកខ្មែរត្រូវមានការយល់ព្រមពីប្រទេសសៀម និង/ឬប្រទេសដាយវៀត។
ខ្ញុំមិនភ័យខ្លាចសៀមយួនយកដី ឬគ្រប់គ្រងខ្មែរទេ តែខ្ញុំភ័យខ្លាចខ្មែរសុខចិត្តចុះចាញ់ និងទទួលយកការគ្រប់គ្រងរបស់គេ។ ខ្ញុំមិនភ័យខ្លាចចិនយកដីកំពង់សោមទេ តែភ័យខ្លាចខ្មែរសុខចិត្តលក់ដីនិងចាកចោលក្រុងកំពង់សោម។ ខ្ញុំមិនភ័យខ្លាចយួនយកកសិផលមកលក់លើទីផ្សារខ្មែរទេ តែខ្ញុំភ័យខ្លាចខ្មែរអស់កម្លាំងចិត្តលែងចង់ផលិត ហើយមានទឹកចិត្តរស់នៅគ្រាន់តែធ្វើជាកម្មករឲ្យគេ។ ខ្ញុំមិនភ័យខ្លាចបរទេសលូកដៃក្នុងនយោបាយខ្មែរទេ តែខ្ញុំភ័យខ្លាចអ្នកនយោបាយខ្មែរបន្តនយោបាយលាបពណ៌ គំរាម និងបំបែកបំបាក់ខ្មែរគ្នាឯង។ ខ្ញុំមិនភ័យខ្លាចយុវជនសៀមនិងយួនមានការចេះដឹងនិងមានគំនិតជឿនលឿនទេ តែខ្ញុំភ័យខ្លាចយុវជនខ្មែរមិនប្រឹងអភិវឌ្ឍខ្លួន ដើម្បីត្រៀមប្រកួតប្រជែងនឹងគេក្នុងសហគមន៍អាស៊ាន។ ខ្ញុំមិនភ័យខ្លាចសៀមយួនខ្លាំងទេ តែខ្ញុំភ័យខ្លាចខ្មែរខ្សោយ ដោយសុខចិត្តចុះចាញ់ និងទទួលយកការគ្រប់គ្រងរបស់គេ។
· អ្នកដឹកនាំក្នុងវិស័យឯកជន
ខ្ញុំមានជំនឿច្រើនលើអ្នកដឹកនាំវិស័យឯកជន ជាពិសេសសហគ្រិនវ័យក្មេង ដែលមានគំនិតច្នៃប្រឌិត ហ៊ានប្រថុយ និងមានភាពជឿជាក់ និងចេះពឹងពាក់លើខ្លួនឯងក្នុងការបោះទុនវិនិយោគលើផ្នែកធុរកិច្ច ដែលជាការផ្តល់គំរូល្អជាច្រើនសម្រាប់ប្រជាពលរដ្ឋទូទៅក្នុងការបណ្តុះស្មារតីជាអ្នកឈ្នះឡើងវិញ។ មានយុវជនជាច្រើនបានសម្លឹងឃើញតម្លៃនៃវិស័យឯកជន ហើយចាប់ផ្តើមស្វែងយល់ និងសាកល្បងធ្វើដំណើរលើវិថីនេះ ជាជាងការចង់ក្លាយខ្លួនជាមន្រ្តីរាជការនៅកន្លែងខ្លាញ់។
· អ្នកដឹកនាំក្នុងវិស័យនយោបាយ
អ្នកដឹកនាំនយោបាយមានឥទ្ធិពលធំធេងលើការអប់រំកែលម្អផ្នត់គំនិតប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ ជាទូទៅ ជឿជាក់និងដើរតាមអ្នកដឹកនាំនយោបាយដែលខ្លួនស្រឡាញ់គាំទ្រ។ ហេតុនេះហើយ ពាក្យសំដីនិងទង្វើរបស់អ្នកដឹកនាំនយោបាយផ្តល់គំរូដល់មហាជនទូទៅ។ ដើម្បីកែប្រែផ្នត់គំនិតរបស់ប្រជាពលរដ្ឋ ពីចុះចាញ់ អន់ខ្សោយ ពឹងលើគេ មកជាអ្នកឈ្នះ អ្នកប្រយុទ្ធ មានភាពជឿជាក់លើខ្លួនឯង កម្ពុជាត្រូវការអ្នកដឹកនាំនយោបាយជំនាន់ថ្មី ដែលផ្តល់តម្លៃដល់ការបណ្តុះនិងអប់រំប្រជាពលរដ្ឋ ជាពិសេសយុវជន ឲ្យមានភាពជឿជាក់លើខ្លួនឯង មានភាពឧស្សាហ៍ព្យាយាម ចេះអភិវឌ្ឍខ្លួន ទាំងជំនាញនិងភាពជាអ្នកដឹកនាំ មានស្មារតីទទួលខុសត្រូវជាពលរដ្ឋល្អ មានក្តីស្រឡាញ់ ទឹកចិត្តយោគយល់ និងចេះសាមគ្គីជាតិរវាងខ្មែរនិងខ្មែរ។
· អ្នកដឹកនាំក្នុងវិស័យសិល្បៈ
អ្នកសិល្បៈក៏មានតួនាទីសំខាន់ក្នុងការជួយកែប្រែផ្នត់គំនិតប្រជាពលរដ្ឋដែរ ដោយសារអ្នកសិល្បៈមានប្រជាប្រិយនិងមានឥទ្ធិពលលើប្រជាពលរដ្ឋ ដែលសំដី ទង្វើ និងអាកប្បកិរិយារបស់អ្នកសិល្បៈផ្តល់ជាគំរូដល់មហាជនទូទៅក្នុងការយកតម្រាប់តាម ជាពិសេស ក្នុងស្រទាប់យុវវ័យ។ វាជារឿងសំខាន់ចាំបាច់ដែលអ្នកដឹកនាំសិល្បៈយល់អំពីបញ្ហានេះ និងជួយចូលរួមបណ្តុះផ្នត់គំនិតវិជ្ជមាន ផ្នត់គំនិតលើកស្ទួយមោទនភាពជាតិខ្មែរ និងបណ្តុះភាពជឿជាក់លើជាតិរបស់ខ្លួន។
· អ្នកដឹកនាំក្នុងវិស័យសារព័ត៌មាន
សារព័ត៌មានមានតួនាទីសំខាន់ក្នុងការប្រាប់ការពិតនូវរឿងរ៉ាវទាំងឡាយដែលកើតឡើងក្នុងសង្គម ហើយក៏មានតួនាទីសំខាន់ក្នុងការអប់រំផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋដែរ។ ដើម្បីផ្លាស់ប្តូរផ្នត់គំនិតពីអ្នកចុះចាញ់ មកជាអ្នកជា អ្នកឈ្នះ អ្នកមានភាពជឿជាក់លើខ្លួនឯង អ្នកដឹកនាំក្នុងវិស័យសារព័ត៌មានត្រូវចូលរួមផ្សព្វផ្សាយអំពីការកសាងមោទនភាពជាតិខ្មែរឡើងវិញ ឲ្យប្រជាពលរដ្ឋខ្មែរមានភាពជឿជាក់លើខ្លួនឯង ជាជាងបន្តមានស្មារតីពឹងលើគេ។ ជំរុញទឹកចិត្តប្រជាពលរដ្ឋឲ្យចេះស្រឡាញ់និងអត់ឱនឲ្យគ្នា ជាពិសេសចំពោះប្រជាពលរដ្ឋដែលមានទស្សនៈនយោបាយផ្សេងគ្នា ជាជាងញុះញង់ឲ្យខ្មែរមាននិន្នាការផ្សេងគ្នាខឹងនិងស្អប់គ្នា។
ខ្ញុំនៅមានជំនឿថា ជាតិខ្មែរអាចងើបឡើងវិញបាន មិនសុខចិត្តចុះចាញ់ និងអាចបង្កើតមោទនភាពជាតិជាពូជអ្នកកសាងអង្គរឡើងវិញ បើយើងគិតត្រូវ ធ្វើត្រូវ និងខំប្រឹងទាំងអស់គ្នា៕
២. ផ្នត់គំនិតចុះចាញ់នៃជាតិមួយ
ជាង ៤០០ឆ្នាំនៃការធ្លាក់ចុះក្រោមនិងត្រដរប្រឹងរស់បានធ្វើឲ្យផ្នត់គំនិតនៃប្រជាជាតិមួយវិវត្តទៅរកភាពជាអ្នករងគ្រោះ ត្រៀមខ្លួនចុះចាញ់ និងមានទឹកចិត្តបោះបង់ការប្រយុទ្ធ។ អ្នកដឹកនាំនយោបាយចូលចិត្តឈ្លោះគ្នា មិនទុកចិត្តគ្នា សង្ស័យលើគ្នា និងមានគំនិតពឹងអាស្រ័យលើបរទេសជាចម្បងក្នុងការដោះស្រាយបញ្ហារបស់ជាតិខ្មែរ។ ប្រជារាស្រ្តត្រូវរត់ភាសសឹកជាញឹកញាប់ដោយសារសង្រ្គាមផ្ទៃក្នុង និងជាមួយប្រទេសជិតខាង រស់នៅក្រខ្សត់ ពុំសូវយល់ដឹង អស់សង្ឃឹម និងលែងមានភាពជឿជាក់លើខ្លួនឯង។ ផ្នត់គំនិតចុះចាញ់នេះត្រូវបានបន្តមរតកពីមួយជំនាន់ទៅមួយជំនាន់រហូតមកដល់បច្ចុប្បន្ន ដែលធ្វើឲ្យប្រជាពលរដ្ឋយើងងាយរងគ្រោះដោយនយោបាយគំរាម ទិញ និងបោកបញ្ឆោតរបស់អ្នកដឹកនាំនយោបាយ។ ប្រជាពលរដ្ឋខ្មែរយើង ទាំងអ្នករស់នៅក្រៅស្រុក និងក្នុងស្រុក ងាយនឹងរងគ្រោះដោយល្បែងនយោបាយបង្កើតការសង្ស័យលើខ្មែរគ្នាឯង នយោបាយលាបពណ៌គ្នា ហើយការនេះរារាំងដល់ការធ្វើនយោបាយសុចរិតស្មោះត្រង់នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ ទាំងអ្នកដឹកនាំនយោបាយ ទាំងមន្រ្តីរាជការ និងប្រជាពលរដ្ឋទូទៅមានផ្នត់គំនិតគិតថាគេ(បរទេស) ចេះជាង ខ្លាំងជាង ប្រសើរជាង ហើយសម្លឹងមកឃើញខ្លួនឯងនិងខ្មែរគ្នាឯងអន់ខ្សោយ តូចទាប និងត្រូវពឹងលើគេ។ ផ្នត់គំនិតជាអ្នកចុះចាញ់បែបនេះត្រូវបានទទួលយកនិងពង្រីកបន្ថែមដោយអង្គការសង្គមស៊ីវិលដែលទទួលជំនួយពីបរទេស ទៅធ្វើការអប់រំ ផ្សព្វផ្សាយ និងជួយប្រជាពលរដ្ឋ។ អ្នកដឹកនាំនយោបាយមានមោទនភាពដែលបានទទួលជំនួយពីបរទេស ឬការអន្តរាគមន៍ពីបរទេស។ មន្រ្តីរាជការមានមោទនភាពដែលបានធ្វើការជាមួយអ្នកជំនាញបរទេស។ អង្គការសង្គមស៊ីវិលមានមោទនភាពដែលទទួលបានលុយជំនួយច្រើនពីបរទេស។ រលកនៃផ្នត់គំនិតមានមោទនភាពដោយពឹងបរទេសនេះបានជះឥទ្ធិពលទៅលើប្រជាពលរដ្ឋខ្មែរ ដោយសារគាត់សម្លឹងមកអ្នកដឹកនាំនយោបាយ មន្រ្តីរាជការ និងបុគ្គលិកអង្គការសង្គមស៊ីវិលជាអ្នកដឹកនាំគម្រូរបស់គាត់។ខ្ញុំមិនភ័យខ្លាចសៀមយួនយកដី ឬគ្រប់គ្រងខ្មែរទេ តែខ្ញុំភ័យខ្លាចខ្មែរសុខចិត្តចុះចាញ់ និងទទួលយកការគ្រប់គ្រងរបស់គេ។ ខ្ញុំមិនភ័យខ្លាចចិនយកដីកំពង់សោមទេ តែភ័យខ្លាចខ្មែរសុខចិត្តលក់ដីនិងចាកចោលក្រុងកំពង់សោម។ ខ្ញុំមិនភ័យខ្លាចយួនយកកសិផលមកលក់លើទីផ្សារខ្មែរទេ តែខ្ញុំភ័យខ្លាចខ្មែរអស់កម្លាំងចិត្តលែងចង់ផលិត ហើយមានទឹកចិត្តរស់នៅគ្រាន់តែធ្វើជាកម្មករឲ្យគេ។ ខ្ញុំមិនភ័យខ្លាចបរទេសលូកដៃក្នុងនយោបាយខ្មែរទេ តែខ្ញុំភ័យខ្លាចអ្នកនយោបាយខ្មែរបន្តនយោបាយលាបពណ៌ គំរាម និងបំបែកបំបាក់ខ្មែរគ្នាឯង។ ខ្ញុំមិនភ័យខ្លាចយុវជនសៀមនិងយួនមានការចេះដឹងនិងមានគំនិតជឿនលឿនទេ តែខ្ញុំភ័យខ្លាចយុវជនខ្មែរមិនប្រឹងអភិវឌ្ឍខ្លួន ដើម្បីត្រៀមប្រកួតប្រជែងនឹងគេក្នុងសហគមន៍អាស៊ាន។ ខ្ញុំមិនភ័យខ្លាចសៀមយួនខ្លាំងទេ តែខ្ញុំភ័យខ្លាចខ្មែរខ្សោយ ដោយសុខចិត្តចុះចាញ់ និងទទួលយកការគ្រប់គ្រងរបស់គេ។
៣. តួនាទីអ្នកដឹកនាំដើម្បីផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋ
ទោះជាយ៉ាងណាក៏ដោយ ប្រជាជាតិខ្មែរធ្លាប់មានប្រវត្តិជាអ្នកឈ្នះ ជាអ្នកប្រយុទ្ធ ជាអ្នកបង្កើត ជាអ្នកមានគំនិតច្នៃប្រឌិត និងជាអ្នកមានក្តីស្រមៃធំធេង កាលពីជាងមួយពាន់ឆ្នាំមុន។ យើងត្រូវតែធ្វើឲ្យស្មារតីវិជ្ជមាន ខ្លាំងមហិមាទាំងនេះរស់ឡើងវិញ ហើយនេះជាតួនាទីរបស់អ្នកដឹកនាំក្នុងការអប់រំ ជំរុញទឹកចិត្តប្រជាពលរដ្ឋឲ្យយល់ត្រូវ គិតត្រូវ និងធ្វើត្រូវ ដើម្បីកសាងស្មារតីជាជាតិមួយដែលជឿជាក់លើខ្លួនឯង មានក្តីសង្ឃឹម មានក្តីស្រមៃធំ ចេះស្រឡាញ់គ្នា យោគយល់ឲ្យគ្នា និងរួបរួមសាមគ្គីគ្នា។ អ្នកដឹកនាំក្នុងវិស័យឯកជន នយោបាយ សិល្បៈ និងសារព័ត៌មានត្រូវដើរតួនាទីចម្បងក្នុងការបណ្តុះ ផ្តល់គំរូ និងផ្សព្វផ្សាយផ្នត់គំនិតជាអ្នកឈ្នះ ដើម្បីអប់រំនិងបញ្រ្ជាបដល់ប្រជាពលរដ្ឋទូទៅ។· អ្នកដឹកនាំក្នុងវិស័យឯកជន
ខ្ញុំមានជំនឿច្រើនលើអ្នកដឹកនាំវិស័យឯកជន ជាពិសេសសហគ្រិនវ័យក្មេង ដែលមានគំនិតច្នៃប្រឌិត ហ៊ានប្រថុយ និងមានភាពជឿជាក់ និងចេះពឹងពាក់លើខ្លួនឯងក្នុងការបោះទុនវិនិយោគលើផ្នែកធុរកិច្ច ដែលជាការផ្តល់គំរូល្អជាច្រើនសម្រាប់ប្រជាពលរដ្ឋទូទៅក្នុងការបណ្តុះស្មារតីជាអ្នកឈ្នះឡើងវិញ។ មានយុវជនជាច្រើនបានសម្លឹងឃើញតម្លៃនៃវិស័យឯកជន ហើយចាប់ផ្តើមស្វែងយល់ និងសាកល្បងធ្វើដំណើរលើវិថីនេះ ជាជាងការចង់ក្លាយខ្លួនជាមន្រ្តីរាជការនៅកន្លែងខ្លាញ់។
· អ្នកដឹកនាំក្នុងវិស័យនយោបាយ
អ្នកដឹកនាំនយោបាយមានឥទ្ធិពលធំធេងលើការអប់រំកែលម្អផ្នត់គំនិតប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ ជាទូទៅ ជឿជាក់និងដើរតាមអ្នកដឹកនាំនយោបាយដែលខ្លួនស្រឡាញ់គាំទ្រ។ ហេតុនេះហើយ ពាក្យសំដីនិងទង្វើរបស់អ្នកដឹកនាំនយោបាយផ្តល់គំរូដល់មហាជនទូទៅ។ ដើម្បីកែប្រែផ្នត់គំនិតរបស់ប្រជាពលរដ្ឋ ពីចុះចាញ់ អន់ខ្សោយ ពឹងលើគេ មកជាអ្នកឈ្នះ អ្នកប្រយុទ្ធ មានភាពជឿជាក់លើខ្លួនឯង កម្ពុជាត្រូវការអ្នកដឹកនាំនយោបាយជំនាន់ថ្មី ដែលផ្តល់តម្លៃដល់ការបណ្តុះនិងអប់រំប្រជាពលរដ្ឋ ជាពិសេសយុវជន ឲ្យមានភាពជឿជាក់លើខ្លួនឯង មានភាពឧស្សាហ៍ព្យាយាម ចេះអភិវឌ្ឍខ្លួន ទាំងជំនាញនិងភាពជាអ្នកដឹកនាំ មានស្មារតីទទួលខុសត្រូវជាពលរដ្ឋល្អ មានក្តីស្រឡាញ់ ទឹកចិត្តយោគយល់ និងចេះសាមគ្គីជាតិរវាងខ្មែរនិងខ្មែរ។
· អ្នកដឹកនាំក្នុងវិស័យសិល្បៈ
អ្នកសិល្បៈក៏មានតួនាទីសំខាន់ក្នុងការជួយកែប្រែផ្នត់គំនិតប្រជាពលរដ្ឋដែរ ដោយសារអ្នកសិល្បៈមានប្រជាប្រិយនិងមានឥទ្ធិពលលើប្រជាពលរដ្ឋ ដែលសំដី ទង្វើ និងអាកប្បកិរិយារបស់អ្នកសិល្បៈផ្តល់ជាគំរូដល់មហាជនទូទៅក្នុងការយកតម្រាប់តាម ជាពិសេស ក្នុងស្រទាប់យុវវ័យ។ វាជារឿងសំខាន់ចាំបាច់ដែលអ្នកដឹកនាំសិល្បៈយល់អំពីបញ្ហានេះ និងជួយចូលរួមបណ្តុះផ្នត់គំនិតវិជ្ជមាន ផ្នត់គំនិតលើកស្ទួយមោទនភាពជាតិខ្មែរ និងបណ្តុះភាពជឿជាក់លើជាតិរបស់ខ្លួន។
· អ្នកដឹកនាំក្នុងវិស័យសារព័ត៌មាន
សារព័ត៌មានមានតួនាទីសំខាន់ក្នុងការប្រាប់ការពិតនូវរឿងរ៉ាវទាំងឡាយដែលកើតឡើងក្នុងសង្គម ហើយក៏មានតួនាទីសំខាន់ក្នុងការអប់រំផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋដែរ។ ដើម្បីផ្លាស់ប្តូរផ្នត់គំនិតពីអ្នកចុះចាញ់ មកជាអ្នកជា អ្នកឈ្នះ អ្នកមានភាពជឿជាក់លើខ្លួនឯង អ្នកដឹកនាំក្នុងវិស័យសារព័ត៌មានត្រូវចូលរួមផ្សព្វផ្សាយអំពីការកសាងមោទនភាពជាតិខ្មែរឡើងវិញ ឲ្យប្រជាពលរដ្ឋខ្មែរមានភាពជឿជាក់លើខ្លួនឯង ជាជាងបន្តមានស្មារតីពឹងលើគេ។ ជំរុញទឹកចិត្តប្រជាពលរដ្ឋឲ្យចេះស្រឡាញ់និងអត់ឱនឲ្យគ្នា ជាពិសេសចំពោះប្រជាពលរដ្ឋដែលមានទស្សនៈនយោបាយផ្សេងគ្នា ជាជាងញុះញង់ឲ្យខ្មែរមាននិន្នាការផ្សេងគ្នាខឹងនិងស្អប់គ្នា។
ខ្ញុំនៅមានជំនឿថា ជាតិខ្មែរអាចងើបឡើងវិញបាន មិនសុខចិត្តចុះចាញ់ និងអាចបង្កើតមោទនភាពជាតិជាពូជអ្នកកសាងអង្គរឡើងវិញ បើយើងគិតត្រូវ ធ្វើត្រូវ និងខំប្រឹងទាំងអស់គ្នា៕
---^^^---
---
រៀបរៀងដោយ សាម អុីន -- វិច្ឆិកា ២០១៨
---
-- អត្ថបទទាក់ទង៖
3 Comments