“ភាពស្រ្តេសគឺជាសំរាមកើតឡើងក្នុងជីវិតសម័យទំនើប។ យើងគ្រប់គ្នាសុទ្ធតែបង្កើតវាឡើង ប៉ុន្តែ បើយើងមិនបោះវាចោលឱ្យបានត្រឹមត្រូវទេ វានឹងគរជាពំនូកខ្ពស់ឡើង ហើយចាប់ផ្តើមគ្រប់គ្រងលើជីវិតយើង។” -- Terri Guillemets
ស្រ្តេស (ភាពធុញថប់) អាចបំផ្លាញជីវិតយើង។ ស្រ្តេសនឹងបំផ្លាញក្តីស្រមៃរបស់អ្នកដោយគ្មានក្តីមេត្តា ហើយនឹងលួចយកភាពរីករាយចេញពីខ្លួនរបស់អ្នក។ វាអាចបំផ្លាញសុខភាពរបស់អ្នកបន្តិចម្តងៗ ដោយបង្កឱ្យមានភាពតានតឹងធុញទ្រាន់នៅផ្ទះ ហើយថែមទាំងបំផ្លាញផែនការអាជីពការងាររបស់អ្នកទៀតផង។ វានឹងវាយលុកកាន់តែខ្លាំង នៅពេលដែលអ្នកមិនពេញចិត្តនឹងស្ថានភាពជីវិតរបស់អ្នក ហើយអ្វីៗគ្រប់យ៉ាងនឹងនាំមកជាមួយវា ដូចជា៖
ពេលខ្លះ អ្នកដឹងថា អ្វីខ្លះធ្វើឱ្យអ្នកតានតឹងនិងសៅហ្មងចិត្ត។ ពេលខ្លះ អ្នកមិនដឹងសោះឡើយ រហូតដល់អ្នកមានអារម្មណ៍ថា ស្រ្តេសកើតឡើងក្នុងខ្លួនអ្នក។ តាមពិត ស្រ្តេសកើតឡើងលើបុគ្គលម្នាក់ៗ ដោយមានហេតុផលផ្សេងៗ តែរោគសញ្ញារបស់វាមិនជាខុសគ្នាទេ។ តើអ្នកធ្លាប់់ជួបបទពិសោធន៍ដូចរៀបរាប់ខាងក្រោមនេះដែរទេ?
នៅពេលអ្នកដឹងថា តើស្រ្តេសនឹងបង្កផលប៉ះពាល់ដល់អ្នកបែបណា វាជារឿងងាយស្រួលទេ ដើម្បីទប់ទល់នឹងវា។ សុភាសិតមួយនិយាយថា នៅទីណាមានឆន្ទៈមោះមុត នៅទីនោះតែងមានផ្លូវចេញ។ វាមានជម្រើសច្រើន ដោយអាស្រ័យថា តើស្រ្តេសបង្កផលអាក្រក់ដល់អ្នកបែបណាខ្លះ ហើយឥទ្ធិពលរបស់វាអាចត្រូវបានកាត់បន្ថយតាមវិធីងាយៗបាន ដូចជាគេងឱ្យបានគ្រប់គ្រាន់ ហាត់ប្រាណ ធ្វើចម្ការ ធ្វើម៉ាស្សា ធ្វើសមាធិ ធ្វើខ្លួននិងចិត្តឱ្យធូរស្បើយ ដើរលំហែ ហូបម្ហូបឆ្ងាញ់មានសុខភាព ឬឱ្យគេចាប់សរសៃសម្រាលសាច់ដុំ។ល។
-- ដកស្រង់ពីអត្ថបទដើម Nigel Cumberland (2016): 100 things successful people do. Chapter “Banish your stress”.
ស្រ្តេស (ភាពធុញថប់) អាចបំផ្លាញជីវិតយើង។ ស្រ្តេសនឹងបំផ្លាញក្តីស្រមៃរបស់អ្នកដោយគ្មានក្តីមេត្តា ហើយនឹងលួចយកភាពរីករាយចេញពីខ្លួនរបស់អ្នក។ វាអាចបំផ្លាញសុខភាពរបស់អ្នកបន្តិចម្តងៗ ដោយបង្កឱ្យមានភាពតានតឹងធុញទ្រាន់នៅផ្ទះ ហើយថែមទាំងបំផ្លាញផែនការអាជីពការងាររបស់អ្នកទៀតផង។ វានឹងវាយលុកកាន់តែខ្លាំង នៅពេលដែលអ្នកមិនពេញចិត្តនឹងស្ថានភាពជីវិតរបស់អ្នក ហើយអ្វីៗគ្រប់យ៉ាងនឹងនាំមកជាមួយវា ដូចជា៖
សម្ពាធពីប្រធានរបស់អ្នកធ្វើឱ្យអ្នកទ្រាំលែងបាន។
ការចេញដំណើរទៅធ្វើការនិងត្រលប់ពីធ្វើការធ្វើឱ្យអ្នកមានអារម្មណ៍តានតឹង។
ការទាមទារនិងការស្នើសុំពីដៃគូជីវិតរបស់អ្នកធ្វើឱ្យអ្នកអស់ថាមពល។
ការងារហួសម៉ោងនៅកន្លែងធ្វើការធ្វើឱ្យអ្នកសៅហ្មងក្នុងចិត្ត។
អ្នកពុំមានពេលគ្រប់គ្រាន់ក្នុងការយកចិត្តទុកដាក់លើខ្លួនឯង។
អ្នកខ្វល់ខ្វាយខ្លាំងអំពីការសិក្សានិងសុខភាពកូនៗរបស់អ្នក។
អស់កម្លាំង
ហូបអត់ឆ្ងាញ់
ឈឺខ្នង
ស្រវាំងភ្នែក
ហ្មងសៅ
ឆាប់មួម៉ៅ
ដេកអត់លក់
ឈឺក្បាល
ហត់នឿយ
ឆាប់ខឹង
មិនមានចិត្តចង់ធ្វើអ្វីមួយ។
ធ្វើសកម្មភាពដើម្បីផ្លាស់ប្តូរ
គ្រប់គ្រងផលជះឱ្យទាន់ពេល កុំបណ្តោយវាឱ្យក្លាយជាជំងឺរុាំរ៉ៃ
- ស្រ្តេសអាចបង្កផលប៉ះពាល់ទៅដល់គ្រប់ទិដ្ឋភាពទាំងអស់នៃសុខុមាលភាពនិងសុខភាពរបស់អ្នក៖
- ជាធម្មតា វាតែងបង្ហាញខ្លួនតាមរយៈសុខភាពផ្លូវកាយរបស់អ្នក ជារោគសញ្ញាដែលងាយស្រួលសម្គាល់។ ជាទូទៅ កាយរបស់អ្នកជួយផ្តល់សញ្ញាថា អ្នកកំពុងប្រឈមនឹងស្រ្តេស តាមរយៈសញ្ញាបង្ហាញដូចជា តឹងសាច់ដុំ ឈឺខ្នង ស្រវាំងភ្នែក ហត់នឿយ និងខ្យល់ចាប់។
- អ្នកអាចមានអារម្មណ៍ធុញថប់។ តើអ្នកមានអារម្មណ៍ឆាប់ខឹង ត្រជាក់ខ្លួន ឬមួម៉ៅជាមួយមនុស្សនៅក្បែរអ្នកដែរទេ?
- អ្នកអាចមានចិត្តកំពុងស្រ្តេសខ្លាំង។ ចំពោះបញ្ហានេះ រោគសញ្ញាគ្រោះថ្នាក់មានដូចជា មានអារម្មណ៍ហត់នឿយ ទ្រាំលែងបាន អស់កម្លាំង ឬមិនអាចផ្ចង់អារម្មណ៍លើរឿងអ្វីមួយបាន។
- អ្នកអាចមានស្មារតីកំពុងស្រ្តេសខ្លាំង។ ការនេះអាចរុញអ្នកឱ្យសួរខ្លួនឯង តើជីវិតមានន័យអ្វីទៅ? ហើយសួរថា តើជីវិតរស់នៅសំខាន់ដែរទេ?
យ៉ាងណាក៏ដោយ សកម្មភាពទាំងនេះតែមួយមុខ វាគ្រាន់តែជាវិធីសម្រាលក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ អ្នកត្រូវតែត្រៀមខ្លួនក្នុងការប្រឈមជាមួយនឹងមូលហេតុពិតប្រាកដនៃភាពស្រ្តេសរបស់អ្នក។
ប្រឈមដោះស្រាយជាមួយឫសគល់នៃបញ្ហា
===^^^===
-- ដកស្រង់ពីអត្ថបទដើម Nigel Cumberland (2016): 100 things successful people do. Chapter “Banish your stress”.
-- អត្ថបទទាក់ទង៖
0 Comments