តើអារម្មណ៍ណាមួយដែលរុញមនុស្សឱ្យដើរចេញពីទីតាំងរស់នៅដោយធុញទ្រាន់ និងគ្មានប្រសិទ្ធភាព?
គ្មាននរណាម្នាក់ ដែលយល់ច្រើនជាងខ្ញុំអំពីការលំបាកនៃការផ្លាស់ប្តូរទម្លាប់ចាស់មិនល្អ ចេញពីក្នុងខ្លួនទេ។ ប៉ុន្តែ ទម្លាប់ចាប់ផ្តើមផ្លាស់ប្តូរ នៅពេលយើងចាប់ផ្តើមផ្លាស់ប្តូររបៀបគិតរបស់យើង។
ភាគច្រើន យើងកម្រនឹងឆ្លងកាត់ការផ្លាស់ប្តូរ បែបស្ទើរស្លាប់ស្ទើររស់ណាស់។ ជាទូទៅ យើងច្រើនឆ្លងកាត់ការផ្លាស់ប្តូរដោយសន្សឹមៗ ដោយពេលខ្លះ យើងមិនដឹងខ្លួនផង។ យើងបានរុញខ្លួនឯងទៅលើគន្លងផ្លូវត្រឹមត្រូវ ដោយបង្កើតទម្លាប់ល្អៗមួយ ឬពីរសម្រាប់ជីវិតប្រចាំថ្ងៃ។
ប៉ុន្តែ អ្វីទៅដែលពិតជាធ្វើឱ្យយើងផ្លាស់ប្តូរ និងមានចំណាប់អារម្មណ៍លើការផ្លាស់ប្តូរ? តើអ្វីទៅដែលធ្វើឱ្យយើងដឹងទម្លាប់អាក្រក់ និងធ្វើសកម្មភាពផ្លាស់ប្តូរវាចេញ?
· ស្អប់ខ្ពើមនឹងខ្លួនឯង
· ធ្វើការសម្រេចចិត្តមួយ នៅពេលខ្នងយើងទៅដល់ជញ្ជាំង
· ក្តីប្រាថ្នា ដែលមិនអាចពន្លត់បាន
· ការតាំងចិត្តធ្វើឱ្យទាល់តែបាន។
អារម្មណ៍គឺជាថាមពលដ៍ខ្លាំងអស្ចារ្យនៅក្នុ្ងងខ្លួនយើង។ ស្ថិតក្រោមឥទ្ធិពលនៃអារម្មណ៍ មនុស្សអាចធ្វើរឿងបែបវីរភាពខ្ពស់ ឬបែបព្រៃផ្សៃខ្លាំង។ បើយើងក្រលេកទៅមើលប្រវត្តិសាស្រ្ត សង្គមស៊ីវិល័យកកើតឡើងចេញពីការចាត់ចែងថាមពលនៃអារម្មណ៍មនុស្ស ក្នុងភាពឈ្លាសវៃ និងត្រឹមត្រូវ។ អារម្មណ៍ប្រៀបដូចជាសាំង ផ្តល់ថាមពល រីឯចិត្តប្រៀបដូចជាអ្នកបើកបរកាច់ចង្កូច ដែលធ្វើការរួមគ្នា រុញឱ្យនាវានៃសង្គមស៊ីវិល័យ ធ្វើដំណើរទៅមុខបាន។
នៅក្នុងអត្ថបទ “យុទ្ធសាស្រ្ត៧ប្រការសម្រាប់កសាងភាពមានបាន និងរីករាយ” លោក Jim Rohn បានពន្យល់អារម្មណ៍៤ប្រភេទ ដែលអាចរុញបង្កើតសកម្មភាពមិនគួរឱ្យជឿ។ នៅថ្ងៃដែលអ្នកចាត់ចែងអារម្មណ៍របស់អ្នក បង្កើតថាមពលឈានទៅសម្រេចក្តីប្រាថ្នារបស់អ្នក គឺជាថ្ងៃដែលអ្នកផ្លាស់ប្តូរជីវិតរបស់អ្នកហើយ។
១. សេចក្តីស្អប់ខ្ពើម
ជាទូទៅ យើងមិនចូលចិត្តប្រើពាក្យ ”ស្អប់ខ្ពើម” ដោយភ្ជាប់ជាមួយសកម្មភាពវិជ្ជមានទេ។ ក៏ប៉ុន្តែ បើយើងចេះចាត់ចែងតម្រង់ទិសបានល្អ សេចក្តីស្អប់ខ្ពើមអាចបង្កឱ្យមានការផ្លាស់ប្តូរជីវិតមនុស្សបាន។ បុគ្គល ដែលមានអាម្មណ៍ថា ត្រូវបានគេស្អប់ខ្ពើម អាចឈានដល់ចំណុច ដែលមិនអាចបកក្រោយដូចដើមវិញបាន។ គាត់អាចទៅដល់ចំណុចមួយនៃជីវិត ហើយនិយាយថា វាដូចជាគ្រប់គ្រាន់ឆ្អែតឆ្អន់ហើយ ចំពោះការប្រមាថមើលងាយទាំងឡាយ។ នៅអាយុ២៥ឆ្នាំ ខ្ញុំធ្លាប់និយាយប្រាប់ខ្លួនឯងថា “ខ្ញុំលែងចង់រស់នៅបែបនេះទៀតហើយ”។ ខ្ញុំធ្លាប់ធ្លាក់ខ្លួនដុនដាប។ ខ្ញុំធ្លាប់ត្រូវគេប្រមាថមើលងាយ ហើយខ្ញុំធ្លាប់រស់នៅដោយកុហកខ្លួនឯង។ពិតប្រាកដហើយ អារម្មណ៍ដែលមានប្រយោជន៍ចេញពីភាពស្អប់ខ្ពើម កើតមានឡើង នៅពេលដែលបុគ្គលម្នាក់ ចាប់ផ្តើមនិយាយថា “វាល្មមគ្រប់គ្រាន់ហើយ រហូតមកដល់ពេលនេះ”។
អ្នកស្ថិតក្នុងស្ថានការណ៍មិនបង្កើតលទ្ធផលជាដុំកំភួនជាយូរមកហើយ។ អ្នកបន្តមានអារម្មណ៍ធុញថប់ ភ័យខ្លាច ឈឺចាប់ និងត្រូវគេមើលងាយ។ អ្នកក៏សម្រេចចិត្តលែងចង់ស្ថិតនៅក្នុងស្ថានភាពបែបនេះតទៅទៀត។ អ្នកអាចហៅថ្ងៃសម្រេចចិត្តនោះថាជា “ថ្ងៃល្មមគ្រប់គ្រាន់” ឬ “ថ្ងៃត្រូវផ្លាស់ប្តូរ” ឬ “ថ្ងៃលែងត្រលប់ក្រោយ” តាមចិត្តអ្នកចង់។ អ្នកអាចហៅថ្ងៃអ្វីក៏ដោយ ប៉ុន្តែ វាជាថ្ងៃដែលមានឥទ្ធិពលខ្លាំងលើជីវិតអ្នក។ វាមិនមានអ្វីខ្លាំងខ្លា ដែលរុញអ្នកឱ្យផ្លាស់ប្តូរជីវិតដូចសេចក្តីស្អប់ខ្ពើមទេ។
២. ការសម្រេចចិត្ត
មនុស្សភាគច្រើនហ៊ានធ្វើសេចក្តីសម្រេចចិត្តធំៗក្នុងជីវិត ទាល់តែត្រូវបានគេរុញខ្នងឱ្យទល់នឹងជញ្ជាំង។ ហើយនៅពេលដែលយើងឈានដល់ចំណុចនេះ យើងត្រូវដោះស្រាយជាមួយអារម្មណ៍ច្របូកច្របល់មានទំនាស់គ្នាមួយចំនួន ដែលកើតឡើងជាមួយការធ្វើសេចក្តីសម្រេចចិត្តនេះ។ យើងបានដើរដល់ផ្លូវបំបែកមួយ ដែលត្រូវសម្រេចរើសយកទិសដៅច្បាស់លាស់មួយ។ ហើយផ្លូវបំបែកនោះ អាចមានផ្លូវ ២ ឬ ៣ ឬ ៤ទិស ដែលយើងត្រូវរើសផ្លូវមួយច្បាស់លាស់។ សូមកុំភ្ញាក់ផ្អើលអី ដែលការសម្រេចចិត្តនោះអាចធ្វើឱ្យក្រពះអ្នកដើរមិនសូវស្រួល ធ្វើឱ្យអ្នកភ្ញាក់ឡើងនៅកណ្តាលអាធ្រាត ឬក៏ធ្វើឱ្យអ្នកបើកញើស ពេលអាកាសធាតុត្រជាក់។ការធ្វើសេចក្តីសម្រេចចិត្ត ដែលផ្លាស់ប្តូរជីវិត ប្រៀបដូចជាសង្រ្គាមស៊ីវិលមួយ ដែលកំពុងកើតឡើងក្នុងខ្លួនអីចឹង។ កងទាហាននៃអារម្មណ៍ទាំងឡាយ ដែលកំពុងប្រទាញប្រទង់គ្នា ដោយមានហេតុផលរៀងៗខ្លួន កំពុងប្រយុទ្ធគ្នាយកឈ្នះចាញ់ នៅក្នុងចិត្តរបស់យើង។ ហើយការសម្រេចចិត្តដែលកើតឡើង អាចច្បាស់លាស់ ឬនៅស្រពិចស្រពិល អាចគិតវែងឆ្ងាយ ឬដោយគិតខ្លី វានឹងកំណត់ទិសដៅនៃសកម្មភាពរបស់យើង។ ខ្ញុំមិនមានអ្វីផ្សេងសម្រាប់ការចែករំលែកអំពីការធ្វើសេចក្តីសម្រេចចិត្តក្រៅពីរឿងនេះទេ។
បើទោះបីជាអ្នកធ្វើយ៉ាងណាក៏ដោយ ចូរកុំស្ថិតនៅត្រង់ចំណុចនៃផ្លូវបំបែក។ ចូរធ្វើការសម្រេចចិត្តឱ្យច្បាស់លាស់។ វាជាការប្រសើរជាង ក្នុងការធ្វើសេចក្តីសម្រេចចិត្តខុសមួយ ជាជាងការមិនហ៊ានធ្វើសេចក្តីចិត្តទាល់តែសោះ។ យើងគ្រប់គ្នាត្រូវតែប្រឈមនឹងអារម្មណ៍ច្របូកច្របល់ ហើយត្រូវជ្រើសយកអារម្មណ៍មួយ ឈានទៅធ្វើការសម្រេចចិត្ត។
៣. ក្តីប្រាថ្នា
តើគេអាចបង្កើតក្តីប្រាថ្នាយ៉ាងម៉េចទៅ? ខ្ញុំគិតថា ខ្ញុំមិនអាចឆ្លើយសំណួរនេះត្រង់ផ្ទាល់បានទេ ពីព្រោះវាមានផ្លូវជាច្រើន។ ប៉ុន្តែ ខ្ញុំដឹងរឿង២ចម្បងទាក់ទងនឹងក្តីប្រាថ្នា៖១. វាកើតចេញពីខាងក្នុង មិនមែនមកពីខាងក្រៅទេ
២. វាអាចជំរុញពីកម្លាំងខាងក្រៅ។
មានរឿងជាច្រើន ដែលអាចជំរុញឱ្យបង្កើតសេចក្តីប្រាថ្នា។ វាជារឿងពេលវេលា ក៏ដូចជាការត្រៀមរៀបចំ។ វាអាចជាបទចម្រៀងមួយ ដែលមកអង្រួនបេះដូងយើង។ វាអាចជាការដាស់តឿន ក្នុងធម៌ទេសនាណាមួយ។ វាក៏អាចជារឿងកុនមួយ ដែលយើងទស្សនា ហើយជំរុញចិត្តយើង ឬក៏អាចជាការជជែកពិភាក្សាជាមួយមិត្តភក្តិ ឬការជជែកវែកញែកជាមួយសត្រូវ ឬការប៉ះនឹងបទពិសោធន៍ឈឺចាប់ណាមួយ។ វាក៏អាចជាអានសៀវភៅ ឬការអានអត្ថបទមួយ ដែលជំរុញយន្តការខាងក្នុងខ្លួនយើង ឱ្យយើងសម្រេចថា “ខ្ញុំចង់ធ្វើវាចាប់ពីឥឡូវនេះទៅ”។
ហេតុនេះហើយ ចូរស្វែងរកកន្លែងចុចបើក ដើម្បីបង្កើតក្តីប្រាថ្នាឡើង ហើយស្វាគមន៍វាមកក្នុងជីវិតរបស់អ្នក។ ចូរកុំបំផ្លាញឱកាសរបស់អ្នកក្នុងការចាប់យកបទពិសោធន៍ថ្មីៗនៅក្នុងជីវិត។ ទុកឱ្យរឿងថ្មី បទពិសោធន៍ថ្មី មកប៉ះនឹងជីវិតអ្នក។ បទពិសោធន៍មួយចំនួនអាចរុញឱ្យជីវិតអ្នកមានការផ្លាស់ប្តូរជារៀងរហូត។
នៅពេលជួបប្រទះនឹងការសម្រេចចិត្តដាច់ណាត់បែបនេះ ខ្ញុំអាចសម្លឹងឃើញថា ពេលវេលា ជោគវាសនា និងស្ថានការណ៍នឹងដង្ហោយហៅរកគ្នា ហើយសម្រេចថា យើងគួរអនុញ្ញាតឱ្យគេសម្រេចក្តីប្រាថ្នារបស់គេទៅ ពីព្រោះគេបានតាំងចិត្តថា “គេត្រូវទៅឱ្យដល់ ឬត្រូវស្លាប់តាមផ្លូវ”។
និយមន័យដ៏ត្រឹមត្រូវនៃពាក្យ “តាំងចិត្ត” ដែលខ្ញុំបានស្តាប់ គឺចេញពីក្មេងស្រីម្នាក់រៀននៅទីក្រុង Foster រដ្ឋកាលីហ្វ័រនីញ៉ា។ ប៉ុន្មានឆ្នាំមុន ខ្ញុំបានបង្រៀនអំពីជោគជ័យវិទ្យា ទៅដល់ក្រុមសិស្សឆ្លាតពូកែមួយក្រុម នៅវិទ្យាល័យមួយ។ ខ្ញុំបានសួរថា “នរណាអាចប្រាប់ខ្ញុំបានថា តើការតាំងចិត្តមានន័យយ៉ាងម៉េច?” ដៃជាច្រើនបានលើកឡើង ហើយខ្ញុំទទួលបានចម្លើយល្អសមរម្យមួយចំនួន។ ប៉ុន្តែ ចម្លើយចុងក្រោយ គឺជាចម្លើយដែលខ្ញុំពេញចិត្តបំផុត។ ក្មេងស្រីដ៏ស្រគត់ស្រគំម្នាក់ អង្គុយនៅជួរខាងក្រោយនៃបន្ទប់ បានក្រោកឈរឡើង ជាមួយសំឡេងមួយៗ និងច្បាស់ៗ បន្លឺឡើងថា “ខ្ញុំគិតថា ការតាំងចិត្ត មានន័យថា យើងសន្យានឹងខ្លួនឯងថា យើងមិនបោះបង់សោះឡើយ។” នោះហើយជាចម្លើយ! ជាចម្លើយដែលខ្ញុំពេញចិត្តបំផុត គឺការសន្យានឹងខ្លួនឯងថា មិនបោះបង់ដាច់ខាត។
សូមពិចារណាបន្តិចមើល! តើកុមារតូចម្នាក់ត្រូវការពេលប៉ុន្មានទៅ ដើម្បីរៀនដើរបាន? តើអ្នកនឹងផ្តល់ពេលដល់កុមារតូចប៉ុន្មាន មុននឹងអ្នកនិយាយថា វាគ្រប់គ្រាន់ហើយ អ្នកមានឱកាសច្រើនដងហើយ។ អ្នកមិនអាចនិយាយបែបនេះបានទេ។ មែនទេ? ម្តាយគ្រប់រូបនឹងនិយាយថា “កូនរបស់ខ្ញុំនឹងបន្តសាកល្បងរហូតទាល់តែគេចេះដើរបានដោយខ្លួនឯង”។ យើងគ្រប់គ្នាសុទ្ធតែឆ្លងកាត់ដំណាក់កាលនេះ។
នេះជាមេរៀនដ៏សំខាន់មួយ សម្រាប់ជីវិតយើង។ ចូរសួរខ្លួនឯងថា “តើខ្ញុំត្រូវចំណាយពេលប៉ុន្មាន ដើម្បីឱ្យក្តីស្រមៃរបស់ខ្ញុំក្លាយជាការពិតបាន? ខ្ញុំសន្និដ្ឋានថា អ្នកនឹងឆ្លើយថា “វាត្រូវការពេលរហូតដល់សម្រេចវាបាន។”
> ប្រែសម្រួលដោយ សាម អ៊ីន -- តុលា ២០២៣
> ដកស្រង់ពីអត្ថបទ Jim Rohn (April 2019):The 4 powerful ways to change a bad habit.
>> អត្ថបទទាក់ទង ៖
ហេតុនេះហើយ ចូរស្វែងរកកន្លែងចុចបើក ដើម្បីបង្កើតក្តីប្រាថ្នាឡើង ហើយស្វាគមន៍វាមកក្នុងជីវិតរបស់អ្នក។ ចូរកុំបំផ្លាញឱកាសរបស់អ្នកក្នុងការចាប់យកបទពិសោធន៍ថ្មីៗនៅក្នុងជីវិត។ ទុកឱ្យរឿងថ្មី បទពិសោធន៍ថ្មី មកប៉ះនឹងជីវិតអ្នក។ បទពិសោធន៍មួយចំនួនអាចរុញឱ្យជីវិតអ្នកមានការផ្លាស់ប្តូរជារៀងរហូត។
៤. ការតាំងចិត្ត
ការតាំងចិត្តនិយាយថា “ខ្ញុំនឹងធ្វើ” ហើយពាក្យ២ម៉ាត់នេះមានឥទ្ធិពលខ្លាំងណាស់សម្រាប់យើងបំពេញការងារ។ លោក Benjamin Disraeli រដ្ឋបុរសអង់គ្លេសដ៏ខ្លាំងពូកែ ធ្លាប់មានប្រសាសន៍ថា “គ្មាននរណាម្នាក់អាចឃាត់ខាំងការតាំងចិត្តរបស់មនុស្សម្នាក់ ដែលហ៊ានដាក់ជីវិតរបស់ខ្លួន សម្រាប់គោលបំណងណាមួយនោះទេ”។ បើនិយាយក្នុងន័យម្យ៉ាងទៀត ប្រសិនបើនរណាម្នាក់តាំងចិត្តថា ត្រូវធ្វើឱ្យបាន ឬសុខចិត្តស្លាប់ នោះគ្មានអ្វីមករារាំងគេបានទេ។ អ្នកឡើងភ្នំដ៏ពូកែម្នាក់បាននិយាយថា “ខ្ញុំនឹងឡើងភ្នំដ៏ខ្ពស់នោះឱ្យដល់កំពូល។ មានគេប្រាប់ខ្ញុំថា ភ្នំនោះខ្ពស់ណាស់ វាចោទខ្លាំង វាមានថ្មស្រួចៗជាច្រើន វាលំបាកឡើងណាស់។ ក៏ប៉ុន្តែ វាជាភ្នំដែលខ្ញុំចង់ឡើង។ ខ្ញុំនឹងឡើងវាឱ្យបាន។ អ្នកនឹងឃើញខ្ញុំគ្រវីដៃពីលើកំពូលភ្នំមក ឬមួយអ្នកលែងឃើញខ្ញុំជារៀងរហូត ពីព្រោះបើខ្ញុំមិនទៅដល់កំពូលភ្នំទេ ខ្ញុំមិនត្រលប់ក្រោយឡើយ។” តើនរណាទៅអាចជំទាស់នឹងការសម្រេចចិត្តបែបនេះ?នៅពេលជួបប្រទះនឹងការសម្រេចចិត្តដាច់ណាត់បែបនេះ ខ្ញុំអាចសម្លឹងឃើញថា ពេលវេលា ជោគវាសនា និងស្ថានការណ៍នឹងដង្ហោយហៅរកគ្នា ហើយសម្រេចថា យើងគួរអនុញ្ញាតឱ្យគេសម្រេចក្តីប្រាថ្នារបស់គេទៅ ពីព្រោះគេបានតាំងចិត្តថា “គេត្រូវទៅឱ្យដល់ ឬត្រូវស្លាប់តាមផ្លូវ”។
និយមន័យដ៏ត្រឹមត្រូវនៃពាក្យ “តាំងចិត្ត” ដែលខ្ញុំបានស្តាប់ គឺចេញពីក្មេងស្រីម្នាក់រៀននៅទីក្រុង Foster រដ្ឋកាលីហ្វ័រនីញ៉ា។ ប៉ុន្មានឆ្នាំមុន ខ្ញុំបានបង្រៀនអំពីជោគជ័យវិទ្យា ទៅដល់ក្រុមសិស្សឆ្លាតពូកែមួយក្រុម នៅវិទ្យាល័យមួយ។ ខ្ញុំបានសួរថា “នរណាអាចប្រាប់ខ្ញុំបានថា តើការតាំងចិត្តមានន័យយ៉ាងម៉េច?” ដៃជាច្រើនបានលើកឡើង ហើយខ្ញុំទទួលបានចម្លើយល្អសមរម្យមួយចំនួន។ ប៉ុន្តែ ចម្លើយចុងក្រោយ គឺជាចម្លើយដែលខ្ញុំពេញចិត្តបំផុត។ ក្មេងស្រីដ៏ស្រគត់ស្រគំម្នាក់ អង្គុយនៅជួរខាងក្រោយនៃបន្ទប់ បានក្រោកឈរឡើង ជាមួយសំឡេងមួយៗ និងច្បាស់ៗ បន្លឺឡើងថា “ខ្ញុំគិតថា ការតាំងចិត្ត មានន័យថា យើងសន្យានឹងខ្លួនឯងថា យើងមិនបោះបង់សោះឡើយ។” នោះហើយជាចម្លើយ! ជាចម្លើយដែលខ្ញុំពេញចិត្តបំផុត គឺការសន្យានឹងខ្លួនឯងថា មិនបោះបង់ដាច់ខាត។
សូមពិចារណាបន្តិចមើល! តើកុមារតូចម្នាក់ត្រូវការពេលប៉ុន្មានទៅ ដើម្បីរៀនដើរបាន? តើអ្នកនឹងផ្តល់ពេលដល់កុមារតូចប៉ុន្មាន មុននឹងអ្នកនិយាយថា វាគ្រប់គ្រាន់ហើយ អ្នកមានឱកាសច្រើនដងហើយ។ អ្នកមិនអាចនិយាយបែបនេះបានទេ។ មែនទេ? ម្តាយគ្រប់រូបនឹងនិយាយថា “កូនរបស់ខ្ញុំនឹងបន្តសាកល្បងរហូតទាល់តែគេចេះដើរបានដោយខ្លួនឯង”។ យើងគ្រប់គ្នាសុទ្ធតែឆ្លងកាត់ដំណាក់កាលនេះ។
នេះជាមេរៀនដ៏សំខាន់មួយ សម្រាប់ជីវិតយើង។ ចូរសួរខ្លួនឯងថា “តើខ្ញុំត្រូវចំណាយពេលប៉ុន្មាន ដើម្បីឱ្យក្តីស្រមៃរបស់ខ្ញុំក្លាយជាការពិតបាន? ខ្ញុំសន្និដ្ឋានថា អ្នកនឹងឆ្លើយថា “វាត្រូវការពេលរហូតដល់សម្រេចវាបាន។”
=== ^^^ ===
> ប្រែសម្រួលដោយ សាម អ៊ីន -- តុលា ២០២៣
> ដកស្រង់ពីអត្ថបទ Jim Rohn (April 2019):The 4 powerful ways to change a bad habit.
>> អត្ថបទទាក់ទង ៖
0 Comments