យល់ដឹងអំពីចិត្តគំនិត (វគ្គ៣) ៖ ផលិតផល និង សមត្ថភាពផលិត

1,071

 

នៅក្នុងកិច្ចការផលិតអ្វីមួយ មនុស្សយើងតែងចង់បានផលិតផលច្រើន និង មានគុណភាពល្អ ប៉ុន្តែមនុស្សមួយចំនួនភ្លេចគិតថាបរិមាណ និង គុណភាពរបស់ផលិតផលវាទាក់ទងផ្ទាល់ទៅនឹងសមត្ថភាពផលិត។ ដូចគ្នាដែរ ជោគជ័យនៃជីវិត

យើងវាជាផលិតផល ហើយវាទាក់ទងផ្ទាល់ទៅនឹងសមត្ថភាពផលិត គឺទម្លាប់ និង អត្តចរិករបស់យើង។ យើងភាគច្រើនធ្លាប់ឮរឿងនិទានអំពីកសិករចិញ្ចឹមមេមាន់ដែលផ្តល់ពងជាមាស ៖
“កសិករមា្នក់មានភាពឧស្សាហ៍ព្យាយាម ហើយបានចិញ្ចឹមមេមាន់មួយបន្ថែម ដើម្បីយកពងមាន់លក់។ គាត់បានថែទាំ និង ផ្គត់ផ្គង់ចំណីដល់មេមាន់យ៉ាងល្អ ដើម្បីឲ្យវាផ្តល់ពងទៀងទាត់។ ថ្ងៃមួយគាត់មានការភ្ញាក់ផ្អើល និង ត្រេកអរយ៉ាងខ្លាំង ដោយឃើញមេមាន់ពងចេញមកជាដុំមាស។ មេមាន់ផ្តល់ពងមាស១ថ្ងៃមួយដល់កសិករយើងដែលបានថែទាំ និង ដាក់ចំណីបានល្អ។ ដោយមានទឹកចិត្តលោភលន់ គាត់បានប្រឹងថែមចំណីដល់មេមាន់ ដើម្បីឲ្យវាពងបានច្រើនជាងមួយក្នុង១ថ្ងៃ។ គាត់ចង់បានពងមាសជាច្រើនដុំក្នុងរយៈពេលមួយដ៏ខ្លី ដើម្បីបានក្លាយជាអ្នកមានស្តុកស្តម្ភនឹងគេ។ មេមាន់មិនអាចផ្តល់ពងបានច្រើនជាងមួយក្នុង១ថ្ងៃទេ។ ដោយទ្រាំមិនបាននឹងចិត្តដែលចង់មានបានឆាប់ៗ គាត់ក៏សម្រេចចិត្តសម្លាប់មេមាន់ដើម្បីវះពោះវាយកពងមាសនៅខាងក្នុងឲ្យបានច្រើន និង ភ្លាមៗតែម្តង។ ពេលគាត់វះពោះវាទៅរកពុំឃើញមានមាសសោះ គាត់មានការខកចិត្តយ៉ាងខ្លាំង។
រឿងនេះចង់ឆ្លុះបញ្ចាំងប្រាប់យើងថា មនុស្សមួយចំនួនមានចិត្តលោភលន់ចង់មានបានភ្លាមៗ ហើយជ្រើសរើសផ្លូវកាត់ទៅរកគោលដៅនោះ ដោយភ្លេចគិតថា ផលិតផល (ពងមាន់មាស) ទាំងឡាយដែលកើតចេញមក គឺវាអាស្រ័យនឹងសមត្ថភាពផលិត(មេមាន់) ដែលរងឥទ្ធិពលពីកត្តាពេលវេលា(មួយថ្ងៃអាចពងបានមួយ) និង គុណភាព(ការថែទាំ និង ចំណី)។ ដូចគ្នាដែរ ភាពជោគជ័យក្នុងជីវិតរបស់យើងវាអាស្រ័យនឹងការខំប្រឹងប្រែងអភិវឌ្ឍទម្លាប់ត្រឹមត្រូវ និងធ្វើសកម្មភាពក្នុងពេលវេលាកំណត់មួយ។ បើគោលដៅអ្នកកាន់តែធំ អ្នកត្រូវការមានទម្លាប់ត្រឹមត្រូវក្នុងកំរិតកាន់តែខ្ពស់ និងពេលវេលាកាន់តែវែង។      

រៀបរៀងដោយ សាម អ៊ីន, កញ្ញា ២០១៦

 

Cheap Jerseys 90  Wholesale Jerseys Paypal